មូលដ្ឋានគ្រឹះ
ម៉ាឃីតធីង ជាមុខវិជ្ជាសំខាន់ សម្រាប់និស្សិតសិក្សា ផ្នែកគ្រប់គ្រងពាណិជ្ជសាស្រ្ត
អាចកំណត់ពីទស្សនទាន គោលគំនិតទ្រឹស្តី និងការអនុវត្តផ្សេងៗ
ទាក់ទងទៅនឹងការគ្រប់គ្រងអាជីវកម្ម។ ជាពិសេស មុខវិជ្ជានេះ បានកំណត់យកនូវ
ខ្លឹមសារមេរៀនសំខាន់ៗ មួយចំនួនដូចជា៖ សេចក្តីផ្តើមនៃម៉ាឃីតធីង,
ឥរិយាបថអ្នកប្រើប្រាស់, ផលិតផល, ការកំណត់ថ្លៃ, បណ្តាញចែកចាយ, និងផ្សព្វផ្សាយ
និងឃោសនា។ ក្រោយពីបញ្ចប់មុខវិជ្ជានេះ
និស្សិតទាំងអស់ អាចទទួលបាននូវចំណេះដឹងជា
មូលដ្ឋានសំខាន់ៗ ស្តីពីបរិយាកាសទូទៅនៃម៉ាឃីតធីង និងអតិថិជន,
វិធីសាស្រ្តស្វែងរកអតិថិជន, ការកំណត់តម្រូវការនៃផលិតផល,
ការកំណត់ថ្លៃលក់ក្នុងទីផ្សារប្រកួតប្រជែង, និងពន្យល់នូវវិធីសាស្រ្តក្នុងការឃោសនា
និងផ្សព្វផ្សាយផលិតផលរបស់ក្រុមហ៊ុន/អង្គភាពអាជីវកម្មជាក់ស្តែង។
ក្រោយពីបញ្ចប់មុខវិជ្ជានេះ
និស្សិតទាំងអស់
–អាចកំណត់និយមន័យនៃទ្រឹស្តីម៉ាឃីតធីង,
អតិថិជន, ផលិតផល, ទំនិញ, សេវាកម្ម,ទីផ្សារផែនការ, ទីផ្សារប្រកួតប្រជែង, ការឃោសនា
និងផ្សព្វផ្សាយផលិតផល តាមរយៈបទឧទេ្ទស ពន្យល់ ពិភាក្សា និងសំណួរចម្លើយរំឭកមេរៀន
–អាចពន្យល់
និងវែកញែក នូវភាពខុសគ្នារវាងផលិតទំនិញ និងសេវាកម្ម តាមរយៈបទបង្ហាញ
និងកិច្ចស្រាវជ្រាវរបស់និស្សិត ជាករណីសិក្សា
–អាចប្រៀបធៀបនូវយុទ្ធសាស្រ្តជាក់ស្តែងនៃការផ្សព្វផ្សាយ
និងឃោសនាពាណិជ្ជកម្ម តាមរយៈ ខិត្តប័ណ្ណ
និងសៀវភៅផ្នត់របស់ក្រុមហ៊ុន/សាជីវកម្មមួយចំនួន
–អាចអនុវត្ត
និងរៀបចំនូវព័ត៌មាន និងខ្លឹំមសារនៃសេវាកម្ម ឬទំនិញ ដើម្បីផ្សព្វផ្សាយ
និងឃោសនាពាណិជ្ជកម្ម លើបណ្តាញទំនាក់ទំនងសង្គម
តាមរយៈការអនុវត្តជាក់ស្តែងរបស់និស្សិត
–អាចប្រើប្រាស់គោលការណ៍
និងវិធីសាស្រ្តជ្រើសរើស និងប្រើប្រាស់នូវទំនិញ ឬសេវា ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ
តាមការបង្ហាញពីម៉ាក, សព្វគុណ, ការទទួលស្គាល់គុណភាព, កាលបរិច្ឆេទប្រើប្រាស់
និងសុពលភាព
សេចក្តីផ្តើមនៃម៉ាឃីតធីង
១.
តើទីផ្សារ គឺជាអ្វី?
២. តើម៉ាឃីតធីង គឺជាអ្វី
៣. ការវិវត្តនៃម៉ាឃីតធីង
៤. សកម្មភាពជាបឋមនៃម៉ាឃីតធីង
៥.
មូលដ្ឋានគ្រឹះ នៃគោលបញ្ញត្តិម៉ាឃីតធីង
៦.
សារៈសំខាន់ នៃម៉ាឃីតធីង
សារៈសំខាន់ នៃម៉ាឃីតធីង
ReplyDelete