Philosophy and Society

មុខវិជ្ជាទស្សនវិជ្ជា និងសង្គម ជាមុខវិជ្ជាមួយក្នុងចំណោមមុខវិជ្ជាផ្សេងៗទៀត នៃផ្នែកទស្សនវិជ្ជា។ ជាពិសេស មុខវិជ្ជានេះ ផ្តោតសំខាន់ទៅលើការគិត និងវិភាគប្រកបដោយបញ្ញាញាណ និងបុរេវិនិច្ឆ័យក្នុងបុព្វហេតុ ដែលបង្កើតឲ្យមានជាច្បាប់ទម្លាប់ ក្នុងការគ្រប់គ្រងឥរិយាបថរបស់មនុស្សនៅ ក្នុងសង្គម។ ប្រភពចម្បងៗនៃការសិក្សា គឺធ្វើឱ្យនិស្សិតយល់ច្បាស់អំពី សភាពនៃសង្គមតាមបែបវិទ្យាសាស្រ្ត និងបរមត្ថវិជ្ជា។ ម៉្យាងវិញ និស្សិត អាចធ្វើការសន្និដ្ឋានទៅលើទិដ្ឋភាពទូទៅ និងនីតិវធីនៃការបង្កើតសង្គម ការពិភាក្សា ការបកស្រាយ និងការដោះស្រាយបញ្ហាមួយចំនួន ដែលទាក់ទងទៅនឹងទស្សនៈ គោលគំនិត ច្បាប់ បទបញ្ញត្តិ សន្ធិសញ្ញា កតិកាសញ្ញា អនុសញ្ញា និងអនុស្សរណៈនានា ក្នុងតំបន់ ក៏ដូចជាសកលលោក ស្តីពីសង្គម។ 
មុខវិជ្ជានេះ មានគោលបំណងឲ្យនិស្សិតទាំងអស់ អាច៖
កំណត់បាននូវសញ្ញាណទូទៅនៃការសិក្សាទស្សនវិជ្ជា ប្រវត្តិ និងអន្តរទំនាក់ទំនង ផ្សេងៗទៀត ទៅនឹងមុខវិជ្ជានេះ
ពន្យល់ពីការវិវត្តន៍ផ្នែកសង្គម និងទ្រឹស្តី
រៀបរាប់នូវរចនាសម្ព័ន្ធនៃការគ្រប់គ្រងសង្គម និងមនុស្ស
វិភាគទៅលើកម្មវត្ថុសិក្សានីមួយរបស់សង្គម ដូចជាសីលធម៌ តម្លៃ គុណធម៌ ជាដើម


Comments